ពីដំបូងខ្ញុំបង្កើតនេះជាបញ្ជីប្រធានបទត្រូវធ្វើខ្លីដើម្បីក្លាយជាវិស្វករអភិវឌ្ឍន៍កម្មវិធី ប៉ុន្តែវាបានកើនឡើងដល់បញ្ជីធំដែលអ្នកបានឃើញសព្វថ្ងៃនេះ។ បន្ទាប់ពីឆ្លងកាត់គំរោងសិក្សានេះខ្ញុំបានក្លាយ ជាវិស្វករអភិវឌ្ឍន៍កម្មវិធីនៅអាមាហ្សូន (Amazon) ] (https://startupnextdoor.com/ive-been-acquired-by-amazon/?src=ciu)! អ្នកប្រហែលជាមិនចាំបាច់សិក្សាច្រេីនដូចខ្ញុំទេ។ ទោះយ៉ាងណាក៏ដោយអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការគឺនៅទីនេះ។
ខ្ញុំបានសិក្សាប្រហែលជា ៨ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃអស់រយៈពេលជាច្រើនខែ។ អ្នកអាចអានារឿងរបស់ខ្ញុំ៖ ហេតុអ្វីខ្ញុំសិក្សាពេញម៉ោងរយៈពេល ៨ ខែសំរាប់ការសំភាសន៍ហ្គូហ្គល
ចំណុចដែលបានរាយនៅទីនេះនឹងជួយអ្នករៀបចំការសំភាសន៍បច្ចេកទេសនៅក្រុមហ៊ុនកម្មវិធីណាមួយ។ រាប់បញ្ចូលទាំងក្រុមហ៊ុនធំៗដូចជា Amazon, Facebook, Google និង Microsoft ។
សូមសំណាងល្អដល់អ្នក!
នេះគឺជាគំរោងសិក្សារបស់ខ្ញុំដែលមានរយៈពេលជាច្រើនខែសំរាប់ការរៀនក្លាយពីអ្នកបង្កើតគេហទំព័រ (បង្រៀនដោយខ្លួនឯង និង មិនមានសញ្ញាប័ត្រ វិទ្យាសាស្ត្រកុំព្យូទ័រ) រហូតដល់ក្លាយជាវិស្វករអភិវឌ្ឍន៍កម្មវិធីសំរាប់ក្រុមហ៊ុនធំ។!
នេះមានន័យថាសម្រាប់ "វិស្វករអភិវឌ្ឍន៍កម្មវិធីថ្មី" ឬអ្នកដែលប្តូរពី ការអភិវឌ្ឍន៍កម្មវិធី / អ្នកបង្កេីតវេបសាយ (ដែលត្រូវការចំណេះដឹងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ) ។ ប្រសិនបើអ្នកមាន បទពិសោធជាច្រើនឆ្នាំក្នុងការអភិវឌ្ឍន៍កម្មវិធី នោះអ្នកអាចនឹងរំពឹងថាមានបទសម្ភាសន៍ពិបាក។
ប្រសិនបើអ្នកមានបទពិសោធន៍អភិវឌ្ឍន៍កម្មវិធី ឬ វេបសាយច្រើនឆ្នាំ សូមកត់សម្គាល់ថាក្រុមហ៊ុនធំ ៗ ដូចជាហ្គូហ្គោល(Google) អាម៉ាហ្សូន (Amazon) ហ្វេសប៊ុក (Facebook) និង ម៉ៃក្រូសូហ្វ (Microsoft) មានទស្សនៈថាវិស្វករអភិវឌ្ឍន៍កម្មវិធី ខុសគ្នាពីអ្នកបង្កេីតកម្មវិធី ឬ ការអភិវឌ្ឍន៍គេហទំព័រវេបសាយ ហើយពួកគេត្រូវការចំណេះដឹងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
ប្រសិនបើអ្នកចង់ក្លាយជាវិស្វករដែលអាចទុកចិត្តបានឬវិស្វករប្រតិបត្តិការសូមសិក្សាបន្ថែមពីបញ្ជីជម្រើស (បណ្តាញ និង សុវត្ថិភាព) ។
នៅពេលដែលខ្ញុំចាប់ផ្តើមគំរោងនេះ ខ្ញុំមិនដឹងពី stack, heap, Big-O, trees និង មិនដឹងរបៀបឆ្លងកាត់ក្រាហ្វ។ ប្រសិនបើខ្ញុំត្រូវសរសេរកូដដោះស្រាយ Sort ខ្ញុំអាចប្រាប់អ្នកថាវានឹងមិនល្អទេ។
Data Structure ទាំងអស់ដែលខ្ញុំធ្លាប់បានប្រើត្រូវបានបង្កើតឡើងមកជាមួយភាសា ហើយខ្ញុំមិនដឹងពីរបៀប និង ដំណេីរការដែល Data Structure។ ខ្ញុំមិនដែលត្រូវគ្រប់គ្រង Programming Memory ទេលុះត្រាតែកម្មវិធីខ្ញុំសរសេរមានបញ្ហា "អស់ Memory" ហើយបន្ទាប់មកខ្ញុំត្រូវរកដំណោះស្រាយបណ្តោះអាសន្ន។ ខ្ញុំបានប្រើ Multidiemsional arrays ពីរបីនៅក្នុងជីវិតរបស់ខ្ញុំ និង រាប់ពាន់នៃ Associate arrays ប៉ុន្តែខ្ញុំមិនដែលបង្កើត Data Structure ពីដំបូងឡើយ។
វាជាផែនការវែង។ វាអាចចំណាយពេលច្រើនខែ។ ប្រសិនបើអ្នកធ្លាប់ស្គាល់រឿងនេះរួចហើយវានឹងនាំអ្នកចំណាយពេលតិចជាងមុន។
អ្វីគ្រប់យ៉ាងខាងក្រោមគឺជាគ្រោង អ្នកគួរតែដោះស្រាយតាមលំដាប់ពីលើចុះក្រោម។
ខ្ញុំកំពុងប្រើសញ្ញាសម្គាល់ពិសេសរបស់ GitHub រួមទាំងបញ្ជីភារកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាពការងារខ្ញុំ។
បង្កើតសាខាថ្មី ដូច្នេះអ្នកអាចពិនិត្យមើលដូចនេះគ្រាន់តែដាក់សញ្ញា x ក្នុងតង្កៀប៖ [x]
ដាក់សាខាមួយ ហើយធ្វើតាមពាក្យបញ្ជាខាងក្រោម
git checkout -b progress
git remote add jwasham https://github.com/jwasham/coding-interview-university
git fetch --all
គូសសញ្ញា X ក្នុងប្រអប់ទាំងអស់បន្ទាប់ពីអ្នកបានបញ្ចប់ការកែសម្រួល
git add .
git commit -m "Marked x"
git rebase jwasham/master
git push --force
[ព័ត៌មានបន្ថែមអំពីសញ្ញាសម្គាល់ Github]] (https://guides.github.com/features/mastering-markdown/#GitHub-flavored-markdown)
វីដេអូខ្លះអាចប្រើបានតែតាមរយៈការចុះឈ្មោះចូលរៀនវគ្គ Coursera ឬ EdX ប៉ុណ្ណោះ។ ទាំងនេះត្រូវបានគេហៅថា MOOCs ។ ពេលខ្លះថ្នាក់រៀនមិននៅក្នុងវគ្គដូច្នេះអ្នកត្រូវរង់ចាំពីរបីខែសិន។
ខ្ញុំសូមកោតសរសើរចំពោះជំនួយរបស់អ្នកក្នុងការបន្ថែមប្រភពសាធារណៈដែលអាចរកបានដោយឥតគិតថ្លៃជានិច្ចដូចជាវីដេអូយូធ្យូប (YouTube) ដើម្បីភ្ជាប់វីដេអូវគ្គសិក្សាតាមអ៊ីនធឺណិត។
ខ្ញុំចូលចិត្តប្រើការបង្រៀនសាកលវិទ្យាល័យ។